|
|
ខ្សែប្រយុទ្ធសញ្ជាតិស៊ែរប៊ីគ្រោងនិងចាកចេញពីអធិរាជស Real Madrid នារដូវក្តៅខាងមុខបន្ទាប់ពីមិនសូវបានបង្ហាញខ្លួននារដូវកាលនេះ ។ គួរបញ្ជាក់ថា Luka Jovic ហាក់មិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការទូទៅលោក Carlo Ancelotti ឡើយ ដែលជាហេតុធ្វើឲ្យខ្សែប្រយុទ្ធរូបនេះអវត្តមានក្នុងការប្រកួតនាពេលកន្លងមក ។
គួរបន្ថែមទៀតថាគិតពីឆ្នាំ២០១៩មក Jovic ចូលលេងបានត្រឹម ៤៩ប្រកួត និងរកបាន ៣គ្រាប់ប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក្តី កាលពីខែមករាឆ្នាំ២០២២កន្លងទៅនេះខ្សែប្រយុទ្ធសញ្ជាតិស៊ែរប៊ី ត្រូវបានក្លឹបធំៗជាច្រើនទាក់ទងចង់បានមានដូចជាក្លឹប Arsenal, Everton, AC Milan និង Dortmund ៕
ប្រភព ៖ Marca
ក្លឹប Barcelona ត្រូវបានផ្តល់ការបន្ថែមរបួសធំមុនការប្រកួត El Clasico ចុងសប្តាហ៍នេះ ខណៈដែល Raphinha បានត្រលប់មកហ្វឹកហាត់ក្រុមវិញ នេះបើយោងតាមអ្នកកាសែត Diario AS Javi Miguel ។...
ខ្សែប្រយុទ្ធ Lautaro Martinez របស់ក្លឹប Inter Milan រកបានគ្រាប់បាល់ទី 11 របស់គាត់ក្នុងការប្រកួត Champions League ក្នុងឆ្នាំ 2025 បន្ទាប់ពីរកបានគ្រាប់បាល់ក្នុងជ័យជម្នះ 4-0 លើក្រុម Union St-Gilloise ដូច្នេះក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតនៅឆ្នាំនេះ។...
Bayern Munich បានផ្តួចផ្តើមទំនាក់ទំនងជាមួយ Manuel Neuer លើការបន្តកិច្ចសន្យារយៈពេលមួយឆ្នាំ ហើយអាចបិទកិច្ចព្រមព្រៀងនេះក្នុងអំឡុងពេលសម្រាករដូវរងា ប្រសិនបើអ្នកចាំទីដែលមិនអាចប្រកែកបានផ្តល់ភ្លើងខៀវ។...
ខ្សែបម្រើ Roberto Martín របស់ក្លឹប Real Madrid Castilla នឹងអវត្តមានប្រហែល 2 ខែបន្ទាប់ពីការធ្វើតេស្តបានបញ្ជាក់ពីរបួសសាច់ដុំសរសៃពួរនៅសរសៃពួរខាងឆ្វេងរបស់គាត់។...
Hansi Flick បានសរសើរការស៊ុតបញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Fermin Lopez ក្នុងការផ្តួលក្រុម Olympiacos 6-1 ក្នុងការប្រកួត Champions League ខណៈដែលបាននិយាយថាក្លឹបយក្ស Barcelona មិនដែលពិចារណាលក់ខ្សែបម្រើប្រយុទ្ធនោះទេ។...